Happy Pchum Ben Day 2022

06/Mar/2024

ពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌជាពិធីទំនៀមទម្លាប់ប្រពៃណីជាតិដែលបងប្អូនខ្មែរយើងតែងតែប្រារព្ធតាំងពីបុរាណកាលមកម្ល៉េះ។ ប្រជាពលរដ្ឋខ្មែរយើងនិយមទៅវត្តអារាម បោះបាយបិណ្ឌ ប្រគេនចង្ហាន់ដល់ព្រះសង្ឃ ពូនភ្នំខ្សាច់ ភ្នំស្រូវ ប្រមូលបច្ច័យនានា ដើម្បីគោរពដឹងគុណមាតាបិតា និងឧទ្ទិសកុសលផលបុណ្យជូនដល់ដូនតា ញាតិមិត្ត បុព្វការីជនដែលបានចែកឋានទៅ។

ក្រុមហ៊ុន អេផ្លើសខនសាល់ធីង សូមជូនកុសលផលបុណ្យដល់បងប្អូនប្រជាពលរដ្ឋខ្មែរនិងដៃគូអាជីវកម្មរបស់យើងទាំងអស់ ជួបតែសំណាងល្អ និងសូមឧទ្ទិសបុណ្យកុសលដែលពួកយើងខ្ញុំបានសាងនាពេលបុណ្យភ្ជុំបិណ្ឌនេះ ជូនដល់ដូនតា បុព្វការីជនដែលលាចាកលោកនេះទៅហើយផងដែរ!